ទឹកទន្លេ​មេគង្គ​ស្ថិតក្នុង​កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្

Publié le 28 Juillet 2020

ទឹកទន្លេ​មេគង្គ​ស្ថិតក្នុង​កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្

Mark Hughes / Khmer Times

july 27,2020

ជម្រៅ​ទឹកទន្លេ​មេគង្គ​មាន​សភាព​រាក់​មិនធម្មតា​ជា​ប្រវត្តិសាស្ត្រ​នៃ​ទន្លេរ​ដ៏​មាន​សារសំខាន់​នេះ​។ យោងតាម​ការ​វាស់​កម្រិត​ទឹក​នៅឯ​កំពង់ផែ​ភ្នំពេញ​របស់​គណៈកម្មកា​រទ​នេ្ល​មេគង្គ បាន​បង្ហាញថា​កម្ពស់​ទឹកទន្លេ​មាន​កម្រិត​ទាប​ជាង ៤ ម៉ែត្រ​ជា​មធ្យម​សម្រាប់​ឆ្នាំនេះ ខណៈដែល​តួរ​លេខ​នេះ​ទាប​ជាង​កំណត់ត្រា​កាលពី​ឆ្នាំ​កន្លងទៅ​។​

ការ​វាស់​កំពស់​ទឹកទន្លេ​នៅ​បឹង​ទន្លេសាប​នេះ​មាន​ចម្ងាយ​ត្រឹមតែ​ប៉ុន្មាន​រយ​ម៉ែត្រ​នៃ​ផ្នែក​ខាងលើ​ពី​បឹង​ទន្លេសាប​ជាប់​និង​ទន្លេមេគង្គ​។ កម្រិត​ទឹកទន្លេ​នេះ​បង្ហាញ​ពី​ការប្រែប្រួល​ប្រចាំឆ្នាំ​នៃ​បឹង​ទន្លេសាប​និង​ការ​ជន់​លិច​នៅ​ជុំវិញ​បឹង​ទន្លេសាប​ដែល​នឹង​កើតឡើង​ច្រើនជាង​ការរំពឹងទុក​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក Brian Eyler នាយក​ផ្នែក​គម្រោង​សិក្សា​តំបន់​អាស៊ីអាគ្នេយ៍​នៅ​វិទ្យាស្ថាន Stimso ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Twitter​។​

​លោក​បាន​មានប្រសាសន៍ថា​៖ «​កត្តា​ទាំងនេះ​បណ្តាលមកពី​ការខ្វះ​ទឹកភ្លៀង រដូវវស្សា​ក្នុង​តំបន់​ទន្លេមេគង្គ​មិនទាន់​ចាប់ផ្តើម និង​ផលប៉ះពាល់​នៃ​ទំនប់​វា​រី​អគ្គិសនី​ចំនួន​រាប់រយ​ទីតាំងនៅ​ប្រទេស​ឡាវ កម្ពុជា ថៃ វៀតណាម និង​ចិន​។​»

 

​ទំនប់ទឹក​សំខាន់ៗ​នៅ​ប្រទេស​ចិន​ដែលមាន​ដូចជា​ទំ​បន់​វា​រី​អគ្គិសនី Xiaowan និង Nuozhadu បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​លំហូរ​ទឹក ខណៈដែល​ទីតាំង​ទាំងនេះ​កំពុងតែ​ស្ថិតក្នុង​ដំណើរការ​នៃ​ការបិទ​លំហូរ​ទឹក​ប្រមាណ​ជា ២០ ពាន់​លាន​ម៉ែត្រគូប​ក្នុងពេលដែល​ខ្សែទឹក​ខាងក្រោម​ត្រូវការ​
​ទឹក​។​

​ប្រជាជន​រាប់ពាន់​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ទន្លេមេគង្គ​សម្រាប់​សកម្មភាព​​ផ្សេង​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។ លោក Brian Eyler បាន​បន្ត​ឲ្យ​ដឹងថា​៖ «​យោងតាម​របាយការណ៍​​កាលពីពេល​ថ្មីៗ​កន្ល​ទៅ​របស់ #Mekong ក៏បាន​ធ្វើការ​បញ្ជាក់​ពី​កម្រិត​ទាប​ខណៈដែល​ទិន្នន័យ​
​របស់ @MRCMekong នាពេល​បច្ចុប្បន្ន​បានបង្ហាញ​ពី​កម្ពស់​ទឹកទន្លេ​នៅ​កំពង់ផែ​ភ្នំពេញ (​តាម​ដង​ទន្លេសាប​) ស្ថិតក្នុង​កម្រិត​ទាប​ជាង ៤ ម៉ែត្រ​ជា​មធ្យម​ក្នុង​ប្រវត្តិសាស្ត្រ​។​»

​គណៈកម្មការ​ទ​នេ្ល​មេគង្គ​គឺជា​អង្គការ​អន្តររដ្ឋាភិបាល​តែមួយគត់​ដែល​ធ្វើការ​ដោយផ្ទាល់​ជាមួយ​​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​ដើម្បី​រួមគ្នា​គ្រប់គ្រង​ធនធានទឹក​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​ទន្លេមេគង្គ​។​

​ក្នុងនាម​ជា​អង្គភាព​សម្របសម្រួល​និង​ប្រឹក្សា​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​បរិស្ថាន​នៃ​ប្រទេស​ទាំង ៤ ខាងលើនេះ គណៈកម្មការ​ទ​នេ្ល​មេគង្គ​ធានា​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ទន្លេមេគង្គ ហើយ​កាត់បន្ថយ​ផលប៉ះពាល់​ដល់​ប្រជាជន​និង​បរិស្ថាន​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម​។​

​យោងតាម​មូលនិធិ Thomson Trust Foundation បាន​ឲ្យ​ដឹងថា ជាធម្មតា ទឹក​ហូរ​ចូល​បឹង​ទន្លេសាប​សម្រាប់​រយៈពេល ១២០ ថ្ងៃ មុនពេល​ទឹក​ហូរ​ត្រឡប់មក​ទន្លេមេគង្គ​វិញ ខណៈ​រដូវ​មូសុង​បានបញ្ចប់​ជាធម្មតា​នៅ​ចុងខែ​កញ្ញា​។ ផ្អែក​តាម​ការព្យាករណ៍​ទឹកភ្លៀង និង​ទិន្នន័យ​ទឹកភ្លៀង លំហូរ​របស់​ទន្លេ​នឹង​កើតមានឡើង​ក្នុងអំឡុង​ខែសីហា​ខាងមុខនេះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក​ឡុង សា​រ៉ាវុធ អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។​

 

​ទន្លេមេគង្គ​រួមចំណែក​ដល់​ប្រព័ន្ធ​ទន្លេ​របស់​ប្រទេស​កម្ពុជា​។ នៅ​រដូវប្រាំង ទន្លេសាប​ហូរ​ចូល​ទន្លេមេគង្គ​។ លំហូរ​ត្រឡប់មកវិញ​និង​ទឹកជំនន់​នៃ​បឹង​ទន្លេសាប​ជួយ​ដល់​សត្វព្រៃ ការធ្វើ​កសិកម្ម​ដំណាំ​ស្រូវ ក៏ដូចជា​ជួយ​ដល់​ស្ថេរភាព​នៃ​គ្រឹះ​ប្រាសាទអង្គរវត្ត​ផងដែរ​៕

ប្រែ​សម្រួល ភុ​ន ច័ន្ទ​ឧសភា​

 

Publié dans #NATIONAL

Repost0
Pour être informé des derniers articles, inscrivez vous :
Commenter cet article