ប្រធានាធិបតី​​ ត្រាំ​ រំពឹង​ថា​នឹង​មាន​កិច្ច​ព្រម​ព្រៀង​ការ​ផលិត​ប្រេង​ដើម្បី​បង្កើន​តម្លៃ​ជួយ​ឧស្សាហកម្ម​ថាមពល

Publié le 12 Avril 2020

ការ​ពិភាក្សា​តាម​ទូរស័ព្ទ​ភ្ជាប់​គ្នា​៣​ខ្សែ​អំពី​ការ​ផលិត​ប្រេង​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍រវាង​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ​ ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin​ និង​ព្រះ​មហាក្សត្រ Salman នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ​មុន​ពេល​ការ​ប្រកាស​កិច្ច​ព្រម​ព្រៀង​មួយ​ដោយ​អង្គការ​ OPEC​ និង​ប្រទេស​ផ្សេងៗ​ទៀត។

លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​នៅ​ឯ​ការ​ចាប់​ផ្តើម​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​ដោយ​ក្រុម​ការងារ​កូរ៉ូណា​របស់​សេតវិមាន​ថា៖ «យើង​មាន​ការ​ពិភាក្សា​ដ៏​ធំ​មួយ​ក្នុង​ឋានៈ​ជា​ប្រទេស​ផលិត​ប្រេង​និង​អង្គការ​នាំ​ប្រេង​ចេញ​ OPEC ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ប្រេង​របស់​យើង​ល្អ ហើយ​ឧស្សាហកម្ម​ប្រេង​មាន​ភាព​ប្រសើរ​ឡើង​ជាង​នៅ​ពេល​សព្វ​ថ្ងៃ​នេះ»។

ការរាល​ដាល​ជា​សាកល​នៃជំ​ងឺកូវីដ១៩​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​តម្រូវ​ការ​ថាមពល​ធ្វើ​ឲ្យ​ប្រេង​ចុះ​ថ្លៃ​ និង​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ការងារ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ។

អង្គការ ​OPEC​ និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ដែល​ដឹកនាំ​ដោយ​ប្រទេស​រុស្ស៊ី បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​កាត់​បន្ថយ​ផលិត​ផល​ប្រេង​រួម​គ្នា​ជាង​១​ភាគ​៥។ ពួក​គេ​និយាយ​ថា ពួក​គេ​រំពឹង​ថា សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផលិត​ ប្រេង​ផ្សេង​ទៀត​ ចូល​រួម​ការ​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​ដើម្បី​ដំឡើង​តម្លៃ​ប្រេង។

ដោយ​ពួក​មន្រ្តី​រដ្ឋបាល​របស់​ប្រធានាធិបតី ត្រាំ កំពុង​សម្តែង​នូវ​ក្តី​សង្ឃឹម​ថា ការ​រាល​ដាល​ជា​សាកល​នៃ​មេរោគ​កូរ៉ូណា​ អាច​ឡើង​ទៅ​ដល់​ចំណុច​កំពូល​នៅ​ទីកន្លែង​សំខាន់ៗ​នៅ​ពេល​ឥឡូវ​នេះ​ដូច​ជា​ទីក្រុង​ញូវយ៉ក​ដែល​ជា​ទីកន្លែង​ផ្ទុះ​យ៉ាង​ខ្លាំង​នូវ​ការ​ឆ្លង​មេរោគ​សាកល​លោក​ មាន​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​កើន​ឡើង​លើ​ការ​ពិចារណា​ថា នៅ​ពេល​ណា​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​បើក​ឡើង​វិញ ភាគ​ច្រើន​បាន​បិទ​ដោយសារ​មក​ពី​វីរុស​កូរ៉ូណា​នោះ។

រដ្ឋបាល​របស់​ប្រធានាធិបតី​ ត្រាំ​ ជិត​ប្រកាស​ក្រុម​ការងារ​ទី២​ដែល​នឹង​ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ច៕

Publié dans #INTERNATIONAL

Repost0
Pour être informé des derniers articles, inscrivez vous :
Commenter cet article