អ្នកឃ្លាំមើល​បរិស្ថាន​ ​ថា​បរាជ័យ​តំណក់​ប្រេង​សម្រាប់​មេដឹកនាំ​ផ្ដាច់ការ​ ​គឺជា​ពរជ័យ​សម្រាប់​អ្នក​ប្រជាធិបតេយ្យ

Publié le 11 Mai 2021

អ្នកឃ្លាំមើល​បរិស្ថាន​ ​ថា​បរាជ័យ​តំណក់​ប្រេង​សម្រាប់​មេដឹកនាំ​ផ្ដាច់ការ​ ​គឺជា​ពរជ័យ​សម្រាប់​អ្នក​ប្រជាធិបតេយ្យ

រៀងរាល់​ពេល​ជិតដល់​រដូវ​កាល​បោះឆ្នោត​ ​គណបក្ស​កាន់អំណាច​ ​តែងតែ​បញ្ចូល​ការឃោសនា​អំពី​ក្ដី​សង្ឃឹម​នៃ​តំណក់​ប្រេង​ដំបូង​នេះ​។​ ​ប៉ុន្តែ​ដំណឹង​នេះ​ ​លិច​អណ្ដែត​​និង​ភ្លឹបភ្លែត​ដូច​ពន្លឺ​ចេញពី​សត្វ​អំពិលអំពែក​។​ ​ជាង​នេះ​ទៅទៀត​ ​ដំណឹង​ល្អ​អំពី​ប្រេង​ ​ក្នុង​សារ​នយោបាយ​របស់​មន្ត្រី​​បក្ស​កាន់អំណាច​នេះ​ ​អាច​ជា​សារ​ស្អំ​ចិត្ត​ ​កុំឲ្យ​ពលរដ្ឋ​បាក់ទឹកចិត្ត​ ​ក្នុង​ស្ថានភាព​ដែល​ស្រុកទេស​កំពុង​ជួប​វិបត្តិ​។​

បន្ថែម​លើ​ការ​និយាយ​អួត​សម្ញែង​ទ្រព្យ​ជាតិ​ថា​ ​មាន​មាស​រាប់​សិប​តោន​ (​៣​០​ ​តោន​) ​ប្រាក់​ពន្ធដារ​ ​ពន្ធគយ​ ​និង​ប្រាក់​បម្រុង​ទុក​រាប់ពាន់​លាន​ដុល្លារ​ ​ទុក​សម្រាប់​នៅពេលដែល​ប្រទេស​កំពុង​ធ្លាក់​ក្នុង​វិបត្តិសេដ្ឋកិច្ច​ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​-​១​៩​ ​លោក​ ​ហ៊ុន​ ​សែន​ ​កាលពី​នៅ​កៀក​ដាច់ឆ្នាំ​ចាស់​ ​ឆ្នាំ​២​០​២​០​ ​ក៏បាន​ប្រកាស​យ៉ាង​ឱឡារិក​ម្តងទៀត​ថា​ កម្ពុជា​មាន​តំណក់​ប្រេង​ដំបូង​ហើយ​។​ ​ទោះ​តំណក់​ប្រេង​ដំបូង​នេះ​ ​បូម​បាន​នៅ​ថ្ងៃ​ទី​​២​៨​ ​ខែ​​ធ្នូ​ ​តែ​លោក​យក​ថ្ងៃ​ទី​២​៩​ ​ខែ​​ធ្នូ​ ​មក​ប្រកាស​លទ្ធផល​នេះ​ ​ដើម្បីឲ្យ​គាប់​ជួន​គ្នា​នឹង​ព្រឹត្តិការណ៍​ដែល​លោក​ដាក់​ថា ​ឈ្នះ​-​ឈ្នះ​ នោះ​៖ «វាគាប់ជួនខ្លាំងណាស់​ ​ជាមួយនឹងខួបលើកទី​​ ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា​ ​អត់មានសន្តិភាព​ ​អត់មានការបញ្ចប់សង្គ្រាម​ ​នាំមកនូវសន្តិភាព​ ​និងការឯកភាពជាតិ​ ​គ្មានទេនូវព្រឹត្តិការណ៍តំណក់ប្រេងលើកដំបូងនៅថ្ងៃទី​ ​ខែ​​ធ្នូ​ ​ឆ្នាំ​​​ ​ហើយសុំបញ្ជាក់ទៅសម្ដេចពិជ័យសេនា​ ​ទៀ​ ​បាញ់​ ​សុំយកតំណក់ប្រេងពីឯកឧត្តម​ ស៊ុ​ ​សែម​ ​ទៅរក្សាទុកនៅវិមានឈ្នះ-​ឈ្នះផង​ ​ព្រោះដោយសារនយោបាយឈ្នះ-​ឈ្នះបានវាមានប្រេងកាត​ ​ដូច្នេះយកតំណក់ប្រេងហ្នឹងតិចតួច​ ​ទៅទុកនៅកន្លែងហ្នឹង​!»។

ឥឡូវ​តំណក់​ប្រេង​នេះ​ ​បាន​ហោចទៅ​វិញ​ហើយ​ ​ព្រោះ​ក្រុមហ៊ុន​សិង្ហបុរី​ គ្រី​ស​អែ​ណឺ​ជី​ (Kr​i​s​Energy​) ​បាន​ប្រកាស​កាលពី​ចុងខែ​ ​មីនា​ ​ថា​ទិន្នផល​ប្រេង​នៅ​ឈូងសមុទ្រ​ខ្មែរ​នោះ​ ​បូម​បានតែ​មិនដល់​ ​៣​ពាន់​ធុង​ (​.៨៨៣ធុង) ​ផង​ក្នុងមួយថ្ងៃ​។​ ​ចំនួន​នេះ​ ​តិច​ជាង​ការ​រំពឹង​ទុកជា​ង​ពាក់កណ្តាល​។​ ​ដំបូង​ក្រុមហ៊ុន​នេះ​ថា ​នឹង​អាច​មាន​ប្រេង​ ​៧.៥០០​​ធុង​ ​ក្នុងមួយថ្ងៃ​។

ដំណឹង​មិន​ល្អ​នេះ​ ​ធ្វើឲ្យ​មន្រ្តី​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ព្រមាន​ក្រុមហ៊ុន​រុករក​ប្រេង​នេះ​។​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​ ​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​លោក​ ​ជៀប​ ​សួរ​ ​កាលពីដើម​ខែ​មេសា​ ​ប្រាប់​សារ​ព័ត៌មាន​ជប៉ុន​ (Neikkei Asiaថាបើ​ក្រុមហ៊ុន​នេះ​ ​មិន​ដោះស្រាយបញ្ហា​នេះ​ ​រដ្ឋាភិបាល​នឹង​ដាក់​ពិន័យ​ ​ឬ​លុប​កិច្ចសន្យា​ចោល​។​ ​លោក​ទុក​ពេល​ឲ្យ​ក្រុមហ៊ុន​ ​ត្រឹម​ចុងខែ​មេសា​ ​ឬ​ចុងខែ​ឧសភា​ ​ដើម្បី​បំភ្លឺ​រឿង​នេះ​។

ទោះ​ជា​រង​ការព្រមាន​បែប​នេះ​ក្ដី​ ​តំណាង​ក្រុមហ៊ុន​ ​មិនទាន់​មាន​ពេលវេលា​ជាក់លាក់​ដើម្បី​បំភ្លឺ​រឿង​នេះ​ ​ជូន​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ​។​ ​អ្នកនាំពាក្យ​ក្រុមហ៊ុន​ គ្រីសអែណឺជី​ (KrisEnergy) ​អ្នកស្រី​ ជូ​លៀន​ ​រ៉េ​ក​ (Julian ​Rake​) ​ប្រាប់​អាស៊ី​សេរី​ ​តាម​សារ​អេ​ឡិច​ត្រូនិ​ក​ ​ថា​ក្រុមហ៊ុន​នឹង​បញ្ចេញ​ព័ត៌មាន​ជាក់លាក់​បន្ថែម​ ​ទៅ​ដល់​​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ទៅ​តាមការគួរ​ ​និង​ពេលវេលា​សមស្រប​។

អ្នកវិភាគ​ថា​ ​ការព្រមាន​ក្រុមហ៊ុន​ដែល​ក្ស័យធន​នេះ​ ​គឺជា​ការគួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ ​ព្រោះ​នរណា​ក៏​ដឹង​ដែរ​ ​ថា​ទិន្នផល​ប្រេង​ ​នឹង​មិន​មាន​ច្រើន​នោះ​ទេ​។​ ​អ្នក​ដែល​មិន​ដឹង​ ​ឬ​ធ្វើមិនដឹង​ ​គឺ​មន្រ្តី​​ខ្មែរ​នៃ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​ស្រមើល​ស្រ​ម៉ៃ​ក្នុង​រឿង​នេះ​ប៉ុណ្ណោះ​។​ ​អ្នកវិភាគ​គោល​នយោបាយ​ ​និង​ជា​សា​ស្រ្តាចារ្យ​ ផ្នែក​ការទូត​ ​និង​កិច្ចការ​ពិភពលោក​ ​នៅ​មហាវិទ្យាល័យ​អុក​ស៊ី​ដិ​​ន​ថល​ (​Occidental​) ​ក្រុង​ឡូស​អែន​ជឺ​លេស​ (​Los Angeles) ​រដ្ឋ​កាលីហ្វ័រញ៉ា (​California)​សហរដ្ឋអាមេរិក​ ​ថា​ក្រុមហ៊ុន​នេះ​ ​ជា​ក្រុមហ៊ុន​ខ្មោច​ ​និង​ជំពាក់បំណុលគេ​រុំ​សួត​ ​រក​ប្រាក់​ត្រឹម​សង​ការប្រាក់​នៃ​ប្រាក់​ជំពាក់​គេ​ ​មិន​គ្រប់​ផង​។​ ​ប៉ុន្តែ​ ​ក្រុមហ៊ុន​នេះ​ ​ចេះតែ​ផ្សងព្រេង​។

លោក​ ​អៀ​ ​សុផល​ ​ហួសចិត្ត​នឹង​ការណ៍​ដែល​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ ​ព្រមាន​ក្រុមហ៊ុន​នេះ​។​ ​លោក​ចោទ​ជា​សំណួរ​ ​ថា​តើ​ឲ្យ​ក្រុមហ៊ុន​នេះ​ ​ជប់​ប្រេង​ចេញពី​ថ្ម​ ​ឬ​យ៉ាងដូចម្តេច​? ​លោក​បន្ថែម​ថា​ ​អាជ្ញាធរ​កម្ពុជា​ ​មិនដែល​មាន​តម្លា​ភាព​រឿង​ប្រេង​នេះ​ទេ​។​ ​ដូច្នេះ​ ​គ្មាន​រឿង​អ្វី​ដែល​ត្រូវ​ភ្ញាក់ផ្អើល​ ​ពេល​ដែល​រដ្ឋាភិបាល​មិន​អាច​ពន្យល់​​ខ្លួនឯង​បាន​ ​ថា​តើ​ហេតុអ្វីបានជា​ខ្លួន​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ ​ដែល​មានតែ​សម្បក​បែប​នេះ​នោះ​។​ ​លោក​បន្ត​ថា​ ​រដ្ឋាភិបាល​កម្ពុជា​ ​ក៏​គួរ​ដឹង​ដែរ​ថា​ក្រុមហ៊ុន​ប្រេង​របស់​អាមេរិក​ ​ឆេវ៉ឺរ៉ុន​ (Chevron)​បាន​សេង​អាជីវកម្ម​រុករក​ប្រេង​នេះ​តាំងពី​យូរ​យា​ណាស់​មក​ហើយ​ ​ព្រោះ​គេ​អត់​សង្ឃឹម​ថា ​មាន​ប្រេង​។​ ​លោក​ថា​នេះ​ហើយ​ជា​លទ្ធផល​ ​ដែល​ចង់​ធ្វើ​នំ​អត់​ម្សៅ​។​ ​លទ្ធផល​គឺ​បែប​នេះឯង​។

ក្នុងរយៈពេល​ជិត​ ​២​០​ឆ្នាំ​ចុងក្រោយ​នេះ​ ​មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​ ​ដែល​បន្ត​កន្ទុយ​គ្នា​ ​រុក​រក​ប្រេង​នៅ​ឈូងសមុទ្រ​កម្ពុជា​។​ ​ប៉ុន្តែ​ ​ព័ត៌មាន​អំពី​លទ្ធផល​សិក្សា​ និង​ស្រាវជ្រាវ​ទាំងនេះ​ ​មិន​មាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ឡើយ​។​ ​ភាព​ខ្វះ​តម្លា​ភាព​នេះ​ ​ធ្វើឲ្យស​កម្ម​ជន​បរិស្ថាន​ ​ដាក់​ការ​មន្ទិលសង្ស័យ​កាន់តែ​ច្រើនលើស​ម្ព័ន្ធ​ភាព​រវាង​ក្រុមហ៊ុន​ គ្រីសអែណឺជី (KrisEnergy​) ​និង​ការ​រកស៊ី​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។​ ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក​ ​អា​ឡិច​ហាន់​ដ្រូ ហ្កន់ហ្សា​ឡេ​ស​ ដេ​វី​ដ​សុ​ន​ (​Alejandro ​Gonzalez-​Davidson​) ​​សង្ស័យ​ថា ​ក្រុមហ៊ុន​នេះ​ ​អាច​មាន​អ្វី​អា​ថ៌កំបាំង​ច្រើន​ទៀត​ ​នៅ​ពេលក្រោយ​ការ​វិនិយោគ​ដែល​ដឹង​ថា​ អត់​ចំណេញ​នេះ៖ «ក្រុមហ៊ុន​នេះ​ ​យើង​មិន​អាច​ទុកចិត្ត​បានទេ​ ​ក្រែងលោ​ក​ជា​ក្រុមហ៊ុន​មួយ​ដែល​មានការ​ពាក់ព័ន្ធ​នឹង​បុគ្គល​មានអំណាច​កំពូល​នៅ​ក្នុង​រដ្ឋា​ភិ​បា​លោក​ ​ហ៊ុន​ ​សែន​ ​ទេ​ដឹង​? ​អា​ហ្នឹង​អាច​ជា​យន្ត​ការ​មួយ​ ​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​ក្រខ្វក់​ ​និង​ឧក្រិដ្ឋកម្ម​ណាមួយ​ ​អា​ហ្នឹង​យើង​សង្ស័យ​ពី​ចំណុច​ហ្នឹង​»។

ប៉ុន្តែ​អ្វី​ដែល​លោក​ ​អា​ឡិច​ ​មិន​សង្ស័យ​នោះ​ ​គឺ​ព្រឹត្តិការណ៍​តំណក់​ប្រេង​នេះ​ ​លោក​ ​ហ៊ុន​ ​សែន​ ​នឹង​លែង​អាច​​​យកមក​ធ្វើជា​ឧបករណ៍​ឃោសនា​នយោបាយ​ ​ដើម្បី​បង្វែង​ព្រឹត្តិការណ៍​បាន​ដូចមុន​ទៀតហើយ​។​ ​លោក​ថា​ការ​បូម​ប្រេង​នៅ​កម្ពុជា​នេះ​ ​នឹង​បរាជ័យ​ជា​ស្ថា​ប​ពរ​ ​ហើយ​គ្មាន​ក្រុមហ៊ុន​ណាមួយ​ ​នឹង​ហ៊ាន​វិនិយោគ​ ​និង​ហ៊ាន​ពាក់ព័ន្ធ​ទៀត​ទេ​ ​ព្រោះ​ខ្លាច​ក្ស័យធន​ដែរ​។​ ​ដូច​ថា​ នេះ​ជាការ​បញ្ចប់​ការបោកប្រាស់​របស់​លោក​ ​ហ៊ុន​ ​សែន​ដែរ​។​

ទោះ​ជា​យ៉ាងនេះ​ក្តី​ ​សកម្មជន​បរិស្ថាន​រូប​នេះ​ថា ​បរាជ័យ​នៃ​ទិន្នផល​ប្រេង​នេះ​ ​ជាលា​ភ​ក្នុង​គ្រោះ​ ​ពោល​ជា​គ្រោះ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ប៉ុន្តែ​ជាលា​ភ​របស់​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅវិញ​។​ ​លោក​ថា​ ​វា​ជា​រឿង​ល្អ​សម្រាប់​អ្នក​ចង់បាន​ការផ្លាស់ប្តូរ​វិជ្ជ​មាននៅ​កម្ពុជា​៖ «ហេតុអ្វី​បាន​ខ្ញុំ​ថា​ល្អ​ ​ដោយសារ​របប​ផ្តាច់ការ​លោក​ ​ហ៊ុន​ ​សែន​ ​បើសិនជា​គាត់​មានលទ្ធភាព​បូម​ប្រេង​ចំណូល​រាប់​រយ​លាន​ដុល្លារ​ ​ក្នុង​មួយ​ឆ្នាំ​ ​គឺជា​រឿង​ដែល​គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ​ ​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​ប្រជាធិបតេយ្យ​ ​និង​សិទ្ធិមនុស្ស​ ​ដោយសារ​កន្លង​មក​របប​ផ្តាច់ការ​ណាមួយ​ដូចជា​នៅ​ ​អ៊ី​រ៉ា​ក់ ​លី​ប៊ី​ ​ដូច​ប្រទេស​នៅ​ទ្វីប​អា​ហ្វ្រិក​មួយ​ចំនួន​ ​របប​ផ្ដាច់ការ​ណា​ដែល​មាន​ប្រេង​អាច​បូម​បាន​ ​អាច​នាំចេញ​ទៅក្រៅ​ប្រទេស​បាន​ ​គឺ​របប​នោះ​ជិះសេះ​លែងដៃ​មែនទែន​ ​មិន​ខ្វល់ខ្វាយ​សោះ​រឿង​ទណ្ឌកម្ម​ ​មិន​ខ្វល់ខ្វាយ​សម្ពាធ​អន្តរជាតិ​ទេ​។​ ​ដូច្នេះ​លើក​នេះ​ ​ហ៊ុន​ ​សែន​ ​គាត់​បរាជ័យ​ ​គាត់​មិន​អាច​មាន​ចំណូល​ពី​ប្រេង​បាន​ ​គឺជា​សង្ឃឹម​សម្រាប់​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»

រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​កំពុង​រង​ទណ្ឌកម្ម​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ​ ​រឿង​រំលោភ​សិទ្ធិមនុស្ស​ ​និង​បំផ្លាញ​ប្រជាធិបតេយ្យ​។​ ​ក្នុងពេលជាមួយគ្នា​នេះ​ ​វិបត្តិ​ដោយសារ​ជំងឺ​​កូ​វី​ដ-​១​៩​ ​បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​ជាតិ​ដាំ​ក្បាល​ចុះ​រហូត​ក្រោមសូន្យ​។​ ​ក្នុង​ស្ថានភាព​បែប​នេះ​ ​ការ​បាត់​ចំណូល​ពី​ផល​ចំណេញ​ពី​ប្រេង​នេះ​ ​ក៏​ជា​ការ​បន្ថែម​បន្ទុក​មួយទៀត​ ​ទៅលើ​ទម្ងន់​នៃ​វិបត្តិសេដ្ឋកិច្ច​ជាតិ​ `​ដែល​កំពុងតែ​ដាប​ស្រាប់​៕

Publié dans #NATIONAL

Repost0
Pour être informé des derniers articles, inscrivez vous :
Commenter cet article