អង្គការ​ក្រៅ​រដ្ឋាភិបាល​ចង់​បាន​ការ​គាំទ្រ​បន្ថែម​សម្រាប់​ស្ត្រី​ក្នុង​វិស័យ​កម្សាន្ត​

Publié le 7 Septembre 2020

អង្គការ​ក្រៅ​រដ្ឋាភិបាល​ចង់​បាន​ការ​គាំទ្រ​បន្ថែម​សម្រាប់​ស្ត្រី​ក្នុង​វិស័យ​កម្សាន្ត​

សែន ដាវីត / Khmer Times

អង្គការក្រៅ​រដ្ឋាភិបាល​ចំនួន ៥ ដែល​ធ្វើការ​ដើម្បី​ការពារ​ស្ត្រី​បានដាក់​ចេញ​នូវ​របាយការណ៍​ស្រាវជ្រាវ​មួយ​កាលពី​ម្សិលមិញ ស្តីពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីត ១៩ ទៅលើ​ស្ត្រី​ធ្វើការ​ក្នុង​វិស័យ​កំសាន្ត​ដែល​បាន​បង្ហាញថា ពួកគេ​ខ្លះ​កំពុង​ជួប​បញ្ហាលំបាក​ដោយសារ​ប្រាក់ចំណូល​របស់​ពួកគេ​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​

តំណាង​អង្គការក្រៅរដ្ឋាភិបាល​នានា រួម​បណ្តាញ​ស្ត្រី​ការងារ​ស្ត្រី​រួបរួមគ្នា (WNU) មជ្ឈមណ្ឌល​ព័ត៌មាន​កម្មករ (WIC) សកម្មភាព​សង្គម​ដើម្បី​សហគមន៍​និង​ការអភិវឌ្ឍ (SACD) ក្រុម​តន្ត្រី​Messenger Band និង​បណ្តាញ​មូលដ្ឋាន​កម្ពុជា សកម្មភាព​ប្រជាជន​ដើម្បី​ការអភិវឌ្ឍន៍ (PAD) បាន​មាន​វត្ត​មាននៅ​ក្នុងការ​សម្ភោ​ធ​របាយការណ៍​នេះ​។​

​ពួកគេ​បានបង្ហាញ​លទ្ធផល​នៃ​ការវាយតំ​លៃ​ផលប៉ះពាល់ និង​ការស្ទង់មតិ​នៅក្នុង​សហគមន៍​មូលដ្ឋាន​។ គោលបំណង​គឺ​ដើម្បី​ជំរុញ​ការគាំទ្រ និង​អន្តរាគមន៍​ជាបន្ទាន់​ដល់​នារី​ធ្វើការ​ផ្នែក​កំសាន្ត ដែល​បាន​បាត់បង់​ប្រាក់ចំណូល ក៏ដូចជា​ជួយ​សម្រួល​ដល់​ការប្រាស្រ័យ​ទាក់ទង​រវាង​ពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​។​

 

​ការសិក្សា​នេះ​បាន​សម្ភាស​អ្នកធ្វើការ​ក្នុង​វិស័យ​កំសាន្ត​ចំនួន ១៣០ នាក់​នៅ​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ និង​ខេត្តកណ្តាល​។​

​អ្នកផ្តល់​បទ​ស​មា្ភ​ស​ចំនួន ៩៣ ភាគរយ​បាន​និយាយថា កូ​វីត -១៩ កំពុង​ជះឥទ្ធិពល​ដល់​ប្រាក់ចំណូល​របស់​ពួក​គា ត់​ដោយសារតែ​ការបាត់បង់​ការងារ និង​ការព្យួរ​ការងារ​។​

​ការសិក្សា​បាន​រកឃើញថា​អ្នកផ្តល់​ចម្លើយ ៤៥ ភាគរយ​បាន​និយាយថា​ពួកគេ​ខ្វះ​សន្តិសុខ​ស្បៀង និង ៧១,៥៤ ភាគរយ​និយាយថា ពួកគេ​ជំពាក់​បំណុល​ដោយសារ​ជំងឺ​កូ​វីត​-១៩ ។​

​លោកស្រី លី វី​ណា មកពី​អង្គការ​បណ្តាញ​ស្ត្រី​ការងារ​ស្ត្រី​រួបរួមគ្នា បាន​និយាយថា​ស្ត្រី​ទាំង​នោះបាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យជួយ​ពួកគេ​ដោយ​ផ្តល់ប្រាក់​ឧបត្ថម្ភ​មួយចំនួន ដើម្បី​ជួយ​ក្នុង​ថ្លៃ​ជួល​ផ្ទះ ថ្លៃ​អគ្គិសនី និង​ថ្លៃ​ទឹក​។​

​បណ្តាញ​ស្ត្រី​ការងារ​ស្ត្រី​រួបរួមគ្នា​ស្នើសុំ​ឲ្យ ម្ចាស់ផ្ទះ​កាត់បន្ថយ​ថ្លៃឈ្នួល​របស់​ពួកគាត់​យ៉ាងតិច ៥០ ភាគរយ ហើយ​ម្ចាស់​កន្លែង​កម្សាន្ត​ផ្តល់ប្រាក់​ផ្គត់ផ្គង់​ដល់​កម្មករ​ដែល​ផ្អាក​ការងារ​របស់​ពួកគេ​។​

 

​លោកស្រី លី វី​ណា និយាយថា​៖ «​ប្រសិនបើ​កូ​វីត ១៩ នៅតែ​បន្ត កម្មករ​កំសាន្ត​នឹង​ប្រឈមមុខ​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​នេះ​។ ពួកគេ​ប្រឈម​នឹង​ការបាត់បង់​ការងារ គ្មាន​ប្រាក់ចំណូល និង​ជំពាក់​បំណុល​គេ​»​។​

​លោកស្រី​បាន​បន្ថែមថា ពួកគេ​មួយចំនួន​បាន​ចាក​ចេញពី​ទីក្រុង​ដើម្បី​ទៅផ្ទះ​គ្រួសារ​របស់​ពួកគេ​នៅ​ស្រុក​កំ​ណើ​រ​។​

​កាលពី​ខែមិថុនា ក្រុមកម្មករ​ក្នុង​វិស័យ​កំសាន្ត​បានស្នើ​សុំ​ទៅ​ក្រសួង​ការងារ ក្រសួង​កិច្ចការនារី និង​ប្រធាន​ក្រុមប្រឹក្សា​ចំនួន ៣ ដង​ដើម្បី​ផ្តល់ប្រាក់​ចំនួន ៤០ ដុល្លារ​សម្រាប់​ការព្យួរ​ពី​ការងារ​ប៉ុន្តែ​សំណើ​របស់​ពួកគាត់​ត្រូវបាន​បដិសេធ​។​

​ការស្នើសុំ​របស់​ក្រុម​ស្ត្រី ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​បិទ KTV និង​ក្លិប​រាត្រី​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩ ។​

​រដ្ឋមន្ត្រីក្រសួង​ការងារ​លោក អ៊ិត សំហេង បានចេញ​លិខិត​មួយ​ទៅ​ក្រុម​ស្ត្រី ដោយ​លើកទឹកចិត្ត​ឱ្យ​ពួកគេ​ស្វែងរក​ការងារ​ថ្មី​។ ក្រសួង​ក៏បាន​ថ្លែង​ផងដែរ ថា​រដ្ឋាភិបាល​មាន​កញ្ចប់​ឧបត្ថម្ភ​ធន​រួចហើយ​សម្រាប់​គ្រួសារ​ដែល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ​ជំងឺ​រាតត្បាត​កូ​វីត​-១៩ ។​

 

​កញ្ញា ពៅ ចំ​រ៉ុង ជា​បុគ្គលិក​ក្នុង​វិស័យ​កំសាន្ត​មួយរូប​និយាយថា រដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ KTV និង​កន្លែង​កម្សាន្ត​បើក​ជា​ភោជនីយដ្ឋាន​ឡើងវិញ​។​

​កញ្ញា​បាន​និយាយថា​៖ «​ខ្ញុំ​បាន​បាត់បង់​ការងារ​និង​ប្រាក់ចំណូល ហើយ​ខ្ញុំ​សង្ឃឹមថា​ជំងឺ​កូ​វីត​១៩ នឹង​ចប់​ឆាប់ៗ​នេះ »​។​

​ប្រែ​សម្រួល​ដោយ​៖ ហួន ឌី​ណា​

Publié dans #NATIONAL

Repost0
Pour être informé des derniers articles, inscrivez vous :
Commenter cet article