បទសម្ភាសន៍​ជាមួយ​លោក​ ប្រ៊ែ​ដ​ ​អា​ដាម​ ​ជុំវិញ​ការ​ស្លាប់​របស់​ ឌុ​ច​ ​និង​កេរ​ដំ​ណែ​ល​សាលាក្ដី​ខ្មែរ​ក្រហម

Publié le 5 Septembre 2020

បទសម្ភាសន៍​ជាមួយ​លោក​ ប្រ៊ែ​ដ​ ​អា​ដាម​ ​ជុំវិញ​ការ​ស្លាប់​របស់​ ឌុ​ច​ ​និង​កេរ​ដំ​ណែ​ល​សាលាក្ដី​ខ្មែរ​ក្រហម

ដោយ មួង ណារ៉េត
2020-09-04

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​ ​ចាត់ទុកអតីតមេគុកទួលស្លែងលោក​ ​កាំ​ ហ្កេអ៊ា​ ​ហៅ​ ឌុ​ ​ថាជាកម្មាភិបាលខ្មែរក្រហមលើកដំបូង​ ​ដែលហ៊ានសារភាពប្រាប់អំពីតួនាទីរបស់ខ្លួន​ ​ប៉ុន្តែ​ ​ន្រ្តីរូបនេះ​ ​នៅតែចាត់ទុកថា​ ​សាលាក្តីខ្មែរក្រហមមិនអាច​​​រកយុត្តិធម៌​ ​ជូនអ្នករងគ្រោះនៃរបបខ្មែរក្រហមបានទេ​ ​ដោយសារតែរដ្ឋាភិបាលកម្ពុជា​ ​ដឹកនាំដោយអតីតកម្មាភិបាលខ្មែរក្រហម

សូម​លោកអ្នក​នាង​ ​ស្តាប់​បទសម្ភាសន៍​របស់​ខ្ញុំបាទ​ ​ជាមួយ​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ ​យូ​មែន​ ​រ៉ៃ​ត៍ ​វ៉​ច្ឆ (​Human Right​s ​Watch​) ​លោក​ ប្រ៊ែ​ដ​ ​អា​ដាម​ (Br​a​d​ ​A​dam​s) ​ជុំវិញ​រឿង​នេះ​ ​ដូចតទៅ​៖

លោក​ ​មួង​ ​ណារ៉េត​ ​មេគុកទួលស្លែង​ ​បានស្លាប់ទៅហើយ​ ​តើលោកនៅចាំចាំអ្វីខ្លះ​ ​អំពីអតីតកម្មាភិបាលខ្មែរក្រហមរូបនេះ

​លោក​ ប៊្រែ​ដ​ ​អា​ដាម​៖​ ឌុ​ច​ជា​មនុស្ស​តែម្នាក់​គត់​ ​ដែល​សុខចិត្ត​សារភាព​អំពី​តួនាទី​របស់​គាត់​ ​ក្នុង​របប​ខ្មែរក្រហម​។​ ​ជា​ការពិត​ណាស់​ ​គាត់​គឺជា​មេ​ពេជ្ឈឃាដ​មួយ​រូប​នៅ​គុក​ទួល​ស្លែង​។​ ​មើលទៅ​គាត់​ ​ដូចជា​បង្ហាញ​ភាព​ស្មោះត្រង់​ច្រើន​ដែរ​ ​អំពី​ការទទួលខុសត្រូវ​របស់​គាត់​ ​និង​អំពី​ការ​សម្លាប់​មនុស្ស​នៅ​គុក​ទួល​ស្លែង​។​ ​តែ​យ៉ាងណា​ ​គាត់​នៅតែ​មិនបាន​បង្ហាញ​ឲ្យអស់​ ​នូវ​រឿងរ៉ាវ​ពិត​ដែល​យើង​ចង់​ដឹង​ ​នោះ​គឺ​តួនាទី​របស់​លោក​ ​នួន​ ​ជា​ ​និង​ ប៉ុ​ល​ ​ព​ត​។​ ​គុក​ទួល​ស្លែង​ ​ឬ​មន្ទីរ​ស​-​២​១​ ​រាយការណ៍​ផ្ទាល់​ទៅ​ ​នួន​ ​ជា​។​ ​ប៉ុន្តែ​ ​យើង​មិន​លឺ​ ឌុ​ច​ ​សារភាព​អំពី​ទំនាក់ទំនង​រវាង​ ​នួន​ ​ជា​ ​និង​គុក​នេះ​ទេ​ ​ទោះ​ ​នួន​ ​ជា​ ​មាន​តួនាទី​បញ្ជា​ផ្ទាល់​ទៅ​គុក​នេះ​ក៏ដោយ​។​ ​តាមពិត​ ​នួន​ ​ជា​ ​ត្រូវ​ចាប់​ឲ្យ​ទទួលខុសត្រូវ​ ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​កើតមាន​នៅ​គុក​ទួល​ស្លែង​នេះ​ដែរ​។​ ប៉ុ​ល​ ​ពល​ ​ក៏​ដូច្នេះ​ដែរ​ ​ព្រោះ​ ប៉ុ​ល​ ​ព​ត​ ​ជា​មេ​របស់​ ​នួន​ ​ជា​។

លោក មួង ណារ៉េត​ ​តើការសុខចិត្តសារភាព​ ​និងសហការបានល្អជាមួយសាលាក្តីខ្មែរក្រហម​ ​បង្ហាញថាគាត់ជាមនុស្សស្មោះត្រង់​ ​ចង់បានយុត្តិធម៌ជូនជនរងគ្រោះដែរទេ?

លោក​ ប្រ៊ែដ អាដាម​ ​តាមពិត​ ​មានការយល់ច្រឡំធំណាស់​ ​អំពីបុគ្គល​ ឌុ​ ​នេះ​ ​ដំបូងឡើយ​ ឌុ​ ​គាត់បានសារភាពប្រាប់អ្នកថតរូបសម្រាប់សារព័ត៌មានម្នាក់​ ​គឺលោក​ ​នី​ ​ដាន់ឡប់​ (Nic Dunlop) និងក្រោយមកគាត់សារភាពប្រាប់ន្រ្តីអង្គការសហប្រជាជាតិលោក​ គ្រីស្តូហ្វ ប៉េស្ស៊ូ (Christophe​ ​Peschoux)​ ​ដោយសារតែគាត់សារភាពប្រាប់គេឯងជាសាធារណៈ​ ​អំពីតួនាទីគាត់​ ​កាលពីសម័យខ្មែរក្រហមហ្នឹងហើយ​ ​ទើបរដ្ឋាភិបាលកម្ពុជា​ ​ចាប់ផ្តើមចាប់ខ្លួនគាត់នោះ​ ​មែនទែនទៅ​ ​រដ្ឋាភិបាលកម្ពុជា​ ​មិនដែលចាប់អារម្មណ៍​ ​រឿងកាត់ទោសពួកខ្មែរក្រហមនោះទេ​ ​យើងដឹងហើយ​ ​គណបក្សប្រជាជនកម្ពុជា​ ​ត្រួតត្រាកម្ពុជាតាំងពីក្រោយវៀតណាមឈ្លានពានទឹកដីខ្មែរ​ ​និងបណ្ដេញខ្មែរក្រហមចេញតាំងពីឆ្នាំ​ ​​ ​នោះ​ ​មកម្ល៉េះ​ ​រដ្ឋាភិបាលនេះ​ ​ពូកែតែមាត់​ ​ខាងនិយាយថាពួកខ្មែរក្រហមជាមនុស្សអាក្រក់​ ​ថាខ្មែរក្រហមជាសត្រូវពលរដ្ឋ​ ​​ ​ប៉ុន្តែ​ ​ពួកគេមិនដែល​ ​ចាត់វិធានការណាមួយ​ ​ដើម្បីផ្តន្ទាទោសអ្នកទាំងនោះ​ ​នោះទេ​។

លោក មួង ណារ៉េត​ ​ហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជា​ ​មិនចង់នាំខ្លួនអតីតកម្មាភិបាលខ្មែរក្រហម​ ​យកទៅកាត់ទោស?

ប្រ៊ែដ អាដាម​ ​មូលហេតុ​ ​គឺមកពីន្រ្តីសមាជិកជាច្រើន​ ​របស់គណបក្សប្រជាជនកម្ពុជា​ ​សុទ្ធតែជាកម្មាភិបាលខ្មែរក្រហម​ ​រួមទាំងលោក​ ​ហ៊ុន​ ​សែន​ ​លោក​ ប៉ុ​ ​សារឿន​ ​និងអ្នកឯទៀតរាប់ឈ្មោះមិនអស់ទេ​ ​គឺសុទ្ធតែជាមនុស្សក្នុងជួរគណបក្សប្រជាជនកម្ពុជាទាំងអស់

លោក មួង ណារ៉េត​ ​ប៉ុន្តែ​ ​នៅទីបំផុតសាលាក្តីខ្មែរក្រហម​ ​ត្រូវបានបង្កើតឡើង​ ​ដើម្បីនាំខ្លួនកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមមួយចំនួន​ ​មកផ្តន្ទាទោស​ ​តើលោកយល់ថា​ ​ហេតុអ្វីបានជារឿងនេះ​ ​អាចកើតឡើងទៅរួច?

​លោក ប្រ៊ែដ អាដាម​ ​សាលក្តីខ្មែរក្រហមនេះ​ ​ទើបតែបង្កើតឡើង​ ​ក្រោយការចរចារាប់ឆ្នាំ​ ​រវាងរដ្ឋាភិបាលកម្ពុជា​ ​និងអង្គការសហប្រជាជាតិ​ ​កាលសំណើសុំឲ្យមានសាលាក្តីនេះដំបូង​ ​ខ្ញុំនៅធ្វើការជាមួយអង្គការសហប្រជាជាតិ​ ​ខ្ញុំបានចូលរួមដែរ​ ​តែដោយប្រយោលពេលនោះ​ ​សំណើកាលពីឆ្នាំ​ ​​ ​នោះ​ ​គឺចង់ឲ្យបង្កើតសាលាក្តី​ ​ឲ្យដូចនៅអតីតប្រទេសយូហ្គោស្លាវី​ ​និងរ៉ូវ៉ាន់ដា​ ​កាលណោះលោក​ ​ហ៊ុន​ ​សែន​ ​និងទ្រង់នរោត្តម​ ​រណឫទ្ធិ​ ​ស៊ីញ៉េលើសំណើនោះ​ ​ប៉ុន្តែ​ ​មួយឆ្នាំក្រោយមក​ ​ស្រាប់តែពួកខ្មែរក្រហមបរាជ័យលើសមរភូមិ​ ​ពេលនោះស្រាប់តែលោក​ ​ហ៊ុន​ ​សែន​ ​អញ្ជើញលោក​ ​នួន​ ​ជា​ ​និង​ ​ខៀវ​ ​សំផន​ ​ឲ្យទៅផ្ទះគាត់​ ​នៅចុងឆ្នាំ​ ​​ ​ដើម្បីជល់កែវស្រាសំប៉ាជុំគ្នា​ ​ពេលនោះលោក​ ​ហ៊ុន​ ​សែន​ ​ថាយើងគួរនាំគ្នាកប់អតីតកាលនេះ​ ​ចោលទៅ​ ​រឿងនេះឯងហើយ​ ​ដែលមនុស្សមួយចំនួនធំ​ ​ហាក់ដូចជាភ្លេច​ ​លោក​ ​ហ៊ុន​ ​សែន​ ​បានប៉ុនប៉ងកេងចំណេញ​ ​និងយកបុងពីរឿងកាត់ក្តីនៅសាលាក្តីខ្មែក្រហម​ ​តែតាមការពិតលោក​ ​ហ៊ុន​ ​សែន​ ​ខ្លួនឯង​ ​មិនដែលចង់កាត់ទោសអតីតកម្មាភិបាលខ្មែរក្រហមទាំងនោះទេ

លោក​ មួង ណារ៉េត​ ​បើគាត់មិនចង់ឲ្យមានការកាត់ទោសពួកមេខ្មែរក្រហមទាំងនោះទេ​ ​ចុះកត្តាអ្វី​ ​ដែលនាំឲ្យគាត់​ ​អនុញ្ញាតឲ្យគេចាប់ខ្លួនមេដឹកនាំក្រហមសំខាន់​ ​បានចំនួនដែរ?

លោក ប្រ៊ែដ អាដាម​ ​តាមពិតការចាប់ខ្លួនមេដឹកនាំខ្មែរក្រហមមួយចំនួននោះ​ ​មកពីសម្ពាធយ៉ាងសម្បើមពីសហគមន៍អន្តរជាតិនោះឯង​ ​ពលរដ្ឋខ្មែរនៅក្នុងស្រុក​ ​ក៏មិនសប្បាយចិត្តនឹងលោក​ ​ហ៊ុន​ ​សែន​ ​ដែលថាឲ្យបំភ្លេចអតីតកាលចោលនោះដែរ​ ​ដូច្នេះ​ ​ដោយសារតែហេតុផលចំណេញនយោបាយ​ ​ទើបគាត់ឲ្យគេចាប់ខ្លួនមេដឹកនាំខ្មែរក្រហមខ្លះ​ ​ប៉ុន្តែ​ ​គាត់បានបញ្ជាក់យ៉ាងច្បាស់​ ​ដោយប្រាប់ទៅលោក​ ​សុខ​ ​អានកាលណោះ​ ​និងប្រាប់ទៅអង្គការសហប្រជាជាតិ​ ​ថាគាត់មិនឲ្យកាត់ទោសមេខ្មែរក្រហមណាផ្សេងទៀត​ ​ក្រៅពីមនុស្សល្បីប៉ុន្មាននាក់​ ​មានតាម៉ុ​ ​ខៀវ​ ​សំផន​ ​នួន​ ​ជា​ ​អៀង​ ​សារី​ ​នោះទេ

​​លោក​ មួង ណារ៉េត​ ​ចុះបើគ្រាន់តែកាត់ទោសតែមនុស្សប៉ុន្មាននាក់នេះ​ ​វាប៉ះពាល់អ្វីខ្លះ​ ​ដល់ដំណើរការស្វែងរកការពិត​ ​យុត្តិធម៌​ ​និងស្មារតីដើមរបស់សាលាក្តីខ្មែរក្រហមនេះ?

លោក ប្រ៊ែដ អាដាម​ ​ការធ្វើដូច្នេះ​ ​គឺក្បត់នឹងស្មារតីនៃការចង់បានយុត្តិធម៌​ ​មានមនុស្សរាប់ពាន់នាក់​ ​ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តិឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម​ ​ក្នុងករណីនៃបទឧក្រិដ្ឋនីមួយៗ​ ​មានជនរងគ្រោះស្លាប់រាប់រយនាក់​ ​រហូតដល់រាប់ពាន់នាក់ឯណោះ​ ​តាមពិតជួរដឹកនាំកំពូលរបស់ខ្មែរក្រហម​ ​មិនមែនជាអ្នកសម្លាប់មនុស្សដោយផ្ទាល់ដៃទេ​ ​កម្មាភិបាលរបស់ពួកគាត់​ ​និងន្រ្តីជាន់ខ្ពស់យោធាខ្មែរក្រហមនោះឯង​ ​ដូចជាភូមិភាគបូព៌ាជាដើម​ ​ដែលចូលដៃក្នុងការសម្លាប់មនុស្សយ៉ាងរង្គាលនោះ​ ​ជាពិសេស​ ​គឺនៅពេលដែល​ ប៉ុ​ ​ពល​ ​ចាប់ផ្តើមសង្ស័យខ្លាំង​ ​លើពួកបរទេស​ ​ដែលអាចលូកដៃក្នុងកិច្ចការផ្ទៃក្នុងនៃរបបនោះ​ ​ទើបការបោសម្អាផ្ទៃក្នុងបក្ស​ ​ចាប់ផ្តើមផ្ទុះឡើង

​​លោក​ មួង ណារ៉េត​ ​លោក​ ​ហ៊ុន​ ​សែន​ ​ដូចជាម្ទេរត់មាត់​ ​នឹងឃ្លាថា​ ​ត្រូវការសន្តិភាព​ ​លោកអួតអាងថា​ ​មានសន្តិភាព​ ​គឺមានអ្វីៗគ្រប់យ៉ាង​ ​តើនេះអាចជាអ្វីដែលរបបក្រុងភ្នំពេញបន្តធ្វើ​ ​ដើម្បីរក្សាសន្តិភាព​ ​ដោយមិនខ្វល់ពីយុត្តិធម៌​ ​ដែរទេ?

លោក ប្រ៊ែដ អាដាម​ ​បើតាមការស្ទង់មតិរបស់អង្គការសង្គមស៊ីវិល​ ​ទៅលើមតិសាធារណជនទូទៅ​ ​ក្នុងរឿងនេះ​ ​គេរកឃើញថា​ ​ប្រជាពលរដ្ឋខ្មែរទូទៅ​ ​ចង់បានសន្តិភាពផង​ ​និងយុត្តិធម៌ផង​ ​គឺចង់បានទាំងពីរ​ ​ដូច្នេះ​ ​ក្នុងដំណើរការកាត់ក្តីនៅសាលាក្តីខ្មែរក្រហមកន្លងមក​ ​ទោះមានកាត់ទោសឲ្យអ្នកខ្លះជាប់គុកអស់មួយជីវិតក្តី​ ​កុំស្មានថាមានយុត្តិធម៌សោះ​ ​អត់មានយុត្តិធម៌នេះ​ ​គឺដោយសារតែលោក​ ​ហ៊ុន​ ​សែន​ ​បានរារាំងមិនឲ្យចៅក្រម​ ​និងព្រះរាជអាជ្ញាអន្តរជាតិ​ ​បំពេញកិច្ចការរបស់ខ្លួនដោយរលូន​ ​តាំងពីដើមទីមកម្ល៉េះ​ ​ចុងក្រោយនេះទៀត​ ​ពួកគេព្យាយាម​ ​ធ្វើយ៉ាងណា​ ​មិនឲ្យបន្តសំណុំរឿងលោក​ អោ អាន​ ​យឹម​ ​ទិត្យ​ ​មាស​ ​មុត​ ​និង​ ​អ៊ឹម​ ​ចែ​ ​ខាងភាគអន្តរជាតិ​ ​ចង់ឲ្យកាត់ទោសអ្នកអស់នោះ​ ​តែគណបក្សប្រជាជនកម្ពុជាជំទាស់

​​លោក​ មួង ណារ៉េត​ ​តើមូលហេតុ​​​អ្វី​ ​បានជាភាគីអន្តរជាតិ​ ​យល់ថា​ ​ត្រូវតែផ្តន្តាទោសអតីតកម្មាភិបាលខ្មែរក្រហមបន្ថែម?

លោក ប្រ៊ែដ អាដាម​ ​ដឹងទេ​ ​ថានៅតាមភូមិស្រុកនៅកម្ពុជាសព្វថ្ងៃនេះ​ ​មានមនុស្សច្រើនណាស់​ ​ដែលធ្លាប់មានបាតដៃប្រឡាក់ឈាម​ ​កាលរបបខ្មែរក្រហម​ ​អ្នកទាំងនោះ​ ​សម្លាប់សមាជិកគ្រួសារអ្នកឯទៀត​ ​ដែលរស់ក្នុងភូមិជាមួយគ្នា​ ​ឃាតករទាំងនោះ​ ​កំពុងតែរស់នៅយ៉ាងរំភើយ​ ​គ្មានទោសអ្វីទាំងអស់​ ​សាកបិទភ្នែកស្រមៃទៅមើល​ ​ថាតើគ្រួសារជនរងគ្រោះ​ ​ឈឺចាប់ប៉ុនណា​ ​ដែលរាល់ថ្ងៃ​ ​ដើរឃើញមុខអ្នកសម្លាប់ឳពុកម្តាយ​ ​បងប្អូន​ ​សាច់ញាតិរបស់ខ្លួនបែបនេះ​ ​តើពួកគាត់ឈឺចាប់ប៉ុនណា​ ​ដែលរយៈពេលជាង​ ​​ ​ឆ្នាំទៅហើយ​ ​ឃាតករទាំងនោះ​ ​រស់នៅយ៉ាងសុខសាន្ត​ ​គ្មានទោសពៃរ៍អ្វីទាំងអស់? ដូច្នេះ​ ​នេះមិនមែនជាយុត្តិធម៌ទេ?

​​លោក​ មួង ណារ៉េត​ ​ចុះឥឡូវ​ ​តើលោកយល់ថា​ ​កម្ពុជា​ ​គួរធ្វើយ៉ាងដូចម្តេច​ ​បានយុត្តិធម៌ពិតប្រាកដ?

លោក ប្រ៊ែដ អាដាម​ ​ខ្ញុំថាបើកម្ពុជានៅតែមានអតីតកម្មាភិបាលខ្មែរក្រហម​ ​ដឹកនាំដូចសព្វថ្ងៃ​ ​គឺគ្មានថ្ងៃនឹងមានយុត្តិធម៌ទេ​ ​លោក​ ​ហ៊ុន​ ​សែន​ ​និងអតីតពួកខ្មែរក្រហមឯទៀត​ ​នៅក្នុងជួរថ្នាក់ដឹកនាំបច្ចុប្បន្ន​ ​គ្មានឆន្ទៈ​ ​និងភាពស្មោះត្រង់​ ​ក្នុងការរកយុត្តិធម៌ជូនជនរងគ្រោះ​ ​នៃរបបខ្មែរក្រហមនោះទេ​ ​ជារួម​ ​គឺទាល់តែអត់ពីលោក​ ​ហ៊ុន​ ​សែន​ ​ហើយកុំមានទាយាទត្រកូលហ៊ុន​ ​អតីតមេដឹកនាំខ្មែរក្រហមឯទៀត​ ​ដឹកនាំប្រទេសបន្ត​ ​ទើបអាចមានឱកាសក្នុងការអង្គុយជជែកគ្នាត្រង់ទៅត្រង់មក​ ​បញ្ហារកយុត្តិធម៌​ ​និងដោះស្រាយបញ្ហានៃស្នាមរបួសអតីតកាលនៃរបបខ្មែរក្រហមនេះបាន

​​លោក​ មួង ណារ៉េត សូមអរគុណលោក​ ប្រ៊ែ​ ​អាដាម
លោក ប្រ៊ែដ អាដាម​ ​អគុណច្រើនលោក​ ​ណារ៉េត!

Publié dans #NATIONAL

Repost0
Pour être informé des derniers articles, inscrivez vous :
Commenter cet article